នៅថ្ងៃទី ១០ ដល់ ១៤ ខែតុលា ឆ្នាំ២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលអប់រំបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តកែប ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើជំនាញអប់រំបរិស្ថានក្នុងការចូលរួមចំណែកអភិវឌ្ឍធានធានមនុស្សលើវិស័យបរិស្ថាន។ សិក្ខាសាលានេះ ស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ងិន ងិនដា អភិបាលរងខេត្តកែប ដែលមានការចូលរួមពីមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្តកែបប្រមាណ ៤០រូប។