គម្រោងថ្នាក់តំបន់ “ផ្សព្វផ្សាយស្ដីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិបរិស្ថានដ៏ប្រសើរ (BEP) ចំពោះសកម្មភាពដុតតាមទីវាលដើម្បីឆ្លើយតបតាម អនុសញ្ញាស្ដុកខុមស្ដីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (POPs)” ត្រូវបានអនុញ្ញាតដោយស្ថាប័នសម្របសម្រួលបរិស្ថានសកល កាលពីខែមិនា ឆ្នាំ២០១៥ ហើយបានដាក់ដំណើរការក្នុងសិក្ខាសាលានៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែឧសភា ឆ្នាំ២០១៥។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ (កម្ពុជា ឡាវ ម៉ុងហ្គោលី ភីលីពីន និងវៀតណាម) ដែលត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោង។
គោលបំណងសំខាន់របស់គម្រោងគឺ បង្កើតប្រព័ន្ធគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយការបំភាយ UPOPs ដោយណែនាំនៅបច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិបរិស្ថានដ៏ប្រសើរ (BEP) ក្នុងប្រភពដុតតាមទីវាល និងសម្រេចបានការកាត់បន្ថយប្រមាណ ៩០% នៃ ការបញ្ចេញ PCDD/PCDF សព្វថ្ងៃនៅទីតាំងសាកល្បងនៃប្រទេសសមាជិក ជាពិសេសកម្ពុជា។ ផ្នែកមួយនៃគម្រោងគឺ បង្កើនការយល់ដឹងពីហានិភ័យ និងគ្រោះថ្នាក់ដែលទាក់ទងនឹង UPOPs និងសាធាតុពុលផ្សេងទៀតដែលបញ្ចេញកំឡុងពេលចំហេះនៃសំណល់ និង សំណល់កសិកម្ម។
ផ្នែកទាំង៥នៃគម្រោងរួមមាន៖
I. ធ្វើឱ្យច្បាប់ប្រសើរឡើង
II. ពង្រឹងស្ថាប័ន
III. ផ្សព្វផ្សាយសកម្មភាពក្នុងទីតាំងសាកល្បង
IV. អប់រំ និងការបង្កើនការយល់ដឹង
V. តាមដាន និងវាយតម្លៃ
នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន អនុវត្តផ្នែកទី៤នៃ គម្រោង ដែលនឹងចូលរួមក្នុងកម្មវិធីចំនួន២សំខាន់ៗគឺ៖
សកម្មភាពទី១៖ យុទ្ធនាការបង្កើនការយល់ដឹង
សកម្មភាពទី២៖ កម្មវិធីអប់រំនានា