កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំណែនាំ ស្ដីពីការប្រកួតប្រជែងគូរគំនូរ និងការថតរូបលើប្រធានបទបរិស្ថាន នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥ អាគារមរតកតេជោ ទីស្ដីការក្រសួងបរិស្ថាន។ កម្មវិធីនេះទទួលបានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីបណ្ដាសាលារដ្ឋ និងឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញ។