សិក្ខាសាលាស្តីពី សេចក្តីព្រាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូច
30 November 2019

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូច ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ កម្មវិធីត្រូវបានអញ្ជើញចូលរួមដោយនាយកដ្ឋានជំនាញ់នៃក្រសួងអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងអង្គការដៃគូនានា។

នាយកដ្ឋានអប់រំបរិស្ថានគ្រោងនឹងផលិតសៀវភៅអប់រំបរិស្ថានសម្រាប់កុមារតូចបន្ទាប់ពីឯកសារនេះត្រូវបានយកមកពិភាក្សា និងផ្តល់ធាតុចូលមុនធ្វើការបោះពុម្ពដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឆ្នាំ២០២០។ សៀវភៅមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូចនេះមាន៣ជំពូក និង៧មេរៀនសំខាន់ៗ រួមមាន៖
ជំពូក១ ៖ បរិស្ថាន និងធនធានធម្មជាតិ
មេរៀនទី១ ៖ បរិស្ថាន
មេរៀនទី២៖ ធនធានធម្មជាតិ
ជំពូក២៖ កិច្ចគាំពារបរិស្ថាន
មេរៀនទី១៖ សំណល់
មេរៀនទី២៖ សំណល់ប្លាស្ទិក
មេរៀនទី៣៖ ថាមពល
ជំពូក៣៖ ការរស់នៅដោយចីរភាព
មេរៀនទី១៖ អនាម័យ
មេរៀនទី២៖ ជំងឺឆ្លងតាមរយៈបរិស្ថានមិនស្អាត


អត្ថបទដែលទាក់ទង

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...

25 March 2019
 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)...

28 February 2019
កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី កាមេឡា សេនទីណូ (Camela CENTENO) មន្ត្រីអភវឌ្ឍផ្នែកឧស្សាហកម្មនៃអង្គការអភិវឌ្ឍឧស្សាហកម្មប្រជាជាតិ (UNIDO) បានធ្វើទស្សនៈកិច្ចទៅកាន់ខេត្តបាត់ដំបង អមដោយក្រុមការងារក្រសួងបរិស្ថាន...