ក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការកាត់បន្ថយប្លាស្ទិក ដោយប្រើកន្រ្តកបរិស្ថាន
18 December 2019

កាលពីថ្ងទី១៦ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការកាត់បន្ថយប្លាស្ទិកដោយប្រើកន្រ្តកបរិស្ថាន នៅទីរួមខេត្តបាត់ដំបង ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អជ្ញាធរដែនដី អាជីវករ​ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ១៥០នាក់។

យុទ្ធនាការនេះត្រូវបានធ្វើ់ឡើងក្នុងបរិបទរួបគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាអតិបរមា ដោយងាកមកប្រើសម្ភារៈដែលមិនមែនជាប្លាស្ទិក ដូចជាកន្រ្តកកាចូត កន្រ្តកឫស្សី និងថង់យួរបរិស្ថានជាដ់ើម។ ក្នុងយុទ្ធនាការនេះជាការចូលរួមចំណែកក្នុងការផ្លាសប្តូរឥរិយាបថសាធារណជន ជាពិសេសអាជីវកក្នុងផ្សារ និងបណ្តុះស្មារតីយុវជន ជំនាន់ក្រោយឱ្យងាកមកចូលរួមថែរក្សាបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់ប្លាស្ទិកនៅទីប្រជុំជណឱ្យមានប្រសិទ្ធភាព ដោយជៀសវាងការដុតសំណល់ប្លាស្ទិកតាមទីសាធារណៈដែលបង្ករឱ្យមានផល់ប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។

សូមរំលឹកថាសកម្មភាពដុតសំណល់តាមទីលំហត្រូវាបហាមឃាត់ស្របតាមអនុសញ្ញាស្តុកស្តីការដុតសំណល់នៅទៅលំហ ដូចនេះយុទ្ធការខាងលើពិតជាបានចូលរួមយ៉ាងខ្លាំងដល់ការសិក្សាស្វែងយល់ និងបញ្ជៀសរាល់សកម្មភាពដុតសំណល់តាមទីវាល ដោយជំនួសមកវិញដោយកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែរច្នៃ ជាពិសេសការប្រើផលិតផលជំនួសប្លាស្ទិក។

អត្ថបទដែលទាក់ទង

30 November 2019
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូច ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ កម្មវិធីត្រូវបានអញ្ជើញចូលរួមដោយនាយកដ្ឋាន...

22 September 2019
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ ...

16 December 2019
នៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារជំនួយស្មារតីស្តីពី សំណល់ផ្លាស្ទិក សម្រាប់កម្រិតបឋមសិក្សា នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណវដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ចូលរួមដោយ ឯកឧត្តម ម៉ុក សារ៉ុម អគ្គនាយករង...