ទិវាអនាម័យបរិស្ថាន និងការអប់រំបរិស្ថានស្តីពីសំណល់ផ្លាស្ទិក
22 September 2019

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ លោកស្រីឌី សាវ៉េត អជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអ្នកស្ម័គចិត្តសរុប២០០នាក់។ 

សកម្មភាពសម្អាតបរិស្ថាន និងការអប់រំបរិស្ថាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី ស្រលាញ់ ចូលរួមថែរក្សាបរិស្ថាន និងអប់រំបរិស្ថានដល់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរណ៏ដែលមកទស្សនាតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្ត និងជាតំបន់ទេសចរដ៏ទាក់ទាញរបស់កម្ពុជា។ នៅក្នុងសកម្មភាពសម្អាតបរិស្ថាននោះផងដែរ មន្រ្តីនាយកដ្ឋានអប់រំបរិស្ថានបានធ្វើបទបង្ហាញខ្លីស្តីពីការទុកដាក់សំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ផ្ទាំងរូបភាពផលិតដោយគម្រោងបញ្ឃប់ការដុតនៅទីលំហ របស់អង្កការ UNIDO។

ប្រជាពលរដ្ឋ អាជីវករ ព្រះសង្ឃ និងអជ្ញាធរដែនដី និងអ្នកស្ម័គចិត្តទទួលបានចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ផ្លាស្ទិក ដោយជៀសវាងការដុតសំណល់ផ្លាស្ទិកតាមទីសាធារណៈ និងបានប្តេជ្ញាចិត្តចូលរួម ថែរក្សាបរិស្ថាននៅតំបន់ភ្នំព្រះរាជទ្រព្យឱ្យកាន់តែល្អប្រសើរដើម្បីភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។


អត្ថបទដែលទាក់ទង

22 September 2017
 នាយកដ្ឋានគ្រប់គ្រង​សារធាតុ​គ្រោះថ្នាក់​បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​គោលការណ៍​​ណែនាំ...

31 August 2017
                 ក្រសួងបរិស្ថាន បានរៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ស្តីពី «ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​»...