ទិវាអនាម័យបរិស្ថាន និងការអប់រំបរិស្ថានស្តីពីសំណល់ផ្លាស្ទិក
22 September 2019

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ លោកស្រីឌី សាវ៉េត អជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអ្នកស្ម័គចិត្តសរុប២០០នាក់។ 

សកម្មភាពសម្អាតបរិស្ថាន និងការអប់រំបរិស្ថាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី ស្រលាញ់ ចូលរួមថែរក្សាបរិស្ថាន និងអប់រំបរិស្ថានដល់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរណ៏ដែលមកទស្សនាតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្ត និងជាតំបន់ទេសចរដ៏ទាក់ទាញរបស់កម្ពុជា។ នៅក្នុងសកម្មភាពសម្អាតបរិស្ថាននោះផងដែរ មន្រ្តីនាយកដ្ឋានអប់រំបរិស្ថានបានធ្វើបទបង្ហាញខ្លីស្តីពីការទុកដាក់សំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ផ្ទាំងរូបភាពផលិតដោយគម្រោងបញ្ឃប់ការដុតនៅទីលំហ របស់អង្កការ UNIDO។

ប្រជាពលរដ្ឋ អាជីវករ ព្រះសង្ឃ និងអជ្ញាធរដែនដី និងអ្នកស្ម័គចិត្តទទួលបានចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ផ្លាស្ទិក ដោយជៀសវាងការដុតសំណល់ផ្លាស្ទិកតាមទីសាធារណៈ និងបានប្តេជ្ញាចិត្តចូលរួម ថែរក្សាបរិស្ថាននៅតំបន់ភ្នំព្រះរាជទ្រព្យឱ្យកាន់តែល្អប្រសើរដើម្បីភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។


អត្ថបទដែលទាក់ទង

30 November 2017
គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP) ​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)  ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​អប់រំ​បរិស្ថាន នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន​ ក្រសួងបរិស្ថាន...

20 October 2017
            “​វេទិការ​យុវជន​ឆ្នើមថ្នាក់​ជាតិ​ជជែក​ពិភាក្សា​អំពីបញ្ហាបរិស្ថាន​ ឆ្នាំ ២០១៧”​ បាន​ចូលមកដល់​វគ្គ​ផ្ដាច់​ព្រ័ត្រហើយ។​          ក្រសួងបរិស្ថាន សហកាជាមួយ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ​ UNIDO អង្គការ DCA វេទិការនៃ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​ Live and Learn on Cambodia ​បាន​រៀបចំ​កម្មវិធីនេះ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​តុលា​ ឆ្នាំ ២០១៧ នៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា...

04 October 2017
             ព្រឹកថ្ងៃទី​០៤ ខែតុលា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និង​ព័ត៌មានបរិស្ថាន​​ ក្រសួងបរិស្ថាន សហការជាមួយ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ UNIDO បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ “​ផលប៉ះពាល់​នៃ​ការដុត​សំរាម​នៅទីវាល​ទៅលើបរិស្ថាន និង​សុខភាព​មនុស្ស​”...