ទិវាអនាម័យបរិស្ថាន និងការអប់រំបរិស្ថានស្តីពីសំណល់ផ្លាស្ទិក
22 September 2019

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ លោកស្រីឌី សាវ៉េត អជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអ្នកស្ម័គចិត្តសរុប២០០នាក់។ 

សកម្មភាពសម្អាតបរិស្ថាន និងការអប់រំបរិស្ថាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី ស្រលាញ់ ចូលរួមថែរក្សាបរិស្ថាន និងអប់រំបរិស្ថានដល់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរណ៏ដែលមកទស្សនាតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្ត និងជាតំបន់ទេសចរដ៏ទាក់ទាញរបស់កម្ពុជា។ នៅក្នុងសកម្មភាពសម្អាតបរិស្ថាននោះផងដែរ មន្រ្តីនាយកដ្ឋានអប់រំបរិស្ថានបានធ្វើបទបង្ហាញខ្លីស្តីពីការទុកដាក់សំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ផ្ទាំងរូបភាពផលិតដោយគម្រោងបញ្ឃប់ការដុតនៅទីលំហ របស់អង្កការ UNIDO។

ប្រជាពលរដ្ឋ អាជីវករ ព្រះសង្ឃ និងអជ្ញាធរដែនដី និងអ្នកស្ម័គចិត្តទទួលបានចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ផ្លាស្ទិក ដោយជៀសវាងការដុតសំណល់ផ្លាស្ទិកតាមទីសាធារណៈ និងបានប្តេជ្ញាចិត្តចូលរួម ថែរក្សាបរិស្ថាននៅតំបន់ភ្នំព្រះរាជទ្រព្យឱ្យកាន់តែល្អប្រសើរដើម្បីភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។


អត្ថបទដែលទាក់ទង

24 January 2018
ផ្នែក​ទី៤ នៃ​គម្រោង​ផ្សព្វផ្សាយ​ស្ដីពី​ បច្ចេកទេស​ដ៏​ប្រសើរ​ដែលអាច​រកបាន (BATs) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEPs) ចំពោះ​សកម្មភាព​ដុតតាម​ទីវាល​ដើម្បី​ឆ្លើយ​តបតាម​ អនុសញ្ញា​ស្ដុកខុម​ស្ដីពី​សារធាតុ​បំពុលសរីរាង្គ​មិនងាយ​បំបែក​ធាតុ​ (POPs) បាន​ជួបប្រជុំជាមួយ​ លោក​ស្រី Carmela CENTENO ប្រធានគម្រោង​ UNIDO ស្ដីពី​វឌ្ឍនៈភាពគម្រោងនៅថ្ងៃទី២២​ ខែមករា ឆ្នាំ​២០១៨ នៅទីស្ដីការក្រសួងបរិស្ថាន​​។អំឡុងពេលកិច្ច​ប្រជុំ​ លោក ជៀប ប៊ុនអៀង អ្នក​ដឹកនាំ​គម្រោង​ បាន​ធ្វើបទបង្ហាញ​ស្ដីពី​លទ្ធផល​គម្រោង និង​បញ្ហាប្រឈម​របស់គម្រោង។ ជាងនេះទៅទៀត លោក​ រស់​ បណ្ដុស​ អ្នកគាំទ្របច្ចេកទេស​គម្រោង​ បាន​ធ្វើបទបង្ហាញបន្ថែមទៅលើ​លទ្ធផលគម្រោង សកម្មភាពបន្ត និង​សំណូមពរមួយចំនួន។ចុងបញ្ចប់នៃកិច្ចប្រជុំ លោក​ស្រី Carmela CENTENO ពិតជាពេញចិត្ត​ទៅ​​នឹង​លទ្ធផល​គម្រោង​ដែល​សម្រេច​បាន ហើយ​លោក​ស្រី​បានសាទរជាមួយ​នឹង​ការអនុវត្ត​គម្រោង​របស់​ក្រុមការងារ​ផ្នែកទី៤។​ ​​  

09 January 2018
 នាយកដ្ឋាន​គ្រប់គ្រង​សំណល់គ្រោះ​ថ្នាក់​បាន​រៀបចំ​សិក្ខាសាលាពិគ្រោះយោបល់​ស្ដីពី​ ​សេចក្ដីព្រាង​គោលការណ៍​​ណែនាំ...

01 December 2017
នាថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅសាលាបឋមសិក្សា​ភ្នំពេញថ្មី រាជធានីភ្នំពេញ​ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ ក្រសួងបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT)...