ទិវាអនាម័យបរិស្ថាន និងការអប់រំបរិស្ថានស្តីពីសំណល់ផ្លាស្ទិក
22 September 2019

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ លោកស្រីឌី សាវ៉េត អជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអ្នកស្ម័គចិត្តសរុប២០០នាក់។ 

សកម្មភាពសម្អាតបរិស្ថាន និងការអប់រំបរិស្ថាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី ស្រលាញ់ ចូលរួមថែរក្សាបរិស្ថាន និងអប់រំបរិស្ថានដល់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរណ៏ដែលមកទស្សនាតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្ត និងជាតំបន់ទេសចរដ៏ទាក់ទាញរបស់កម្ពុជា។ នៅក្នុងសកម្មភាពសម្អាតបរិស្ថាននោះផងដែរ មន្រ្តីនាយកដ្ឋានអប់រំបរិស្ថានបានធ្វើបទបង្ហាញខ្លីស្តីពីការទុកដាក់សំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ផ្ទាំងរូបភាពផលិតដោយគម្រោងបញ្ឃប់ការដុតនៅទីលំហ របស់អង្កការ UNIDO។

ប្រជាពលរដ្ឋ អាជីវករ ព្រះសង្ឃ និងអជ្ញាធរដែនដី និងអ្នកស្ម័គចិត្តទទួលបានចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ផ្លាស្ទិក ដោយជៀសវាងការដុតសំណល់ផ្លាស្ទិកតាមទីសាធារណៈ និងបានប្តេជ្ញាចិត្តចូលរួម ថែរក្សាបរិស្ថាននៅតំបន់ភ្នំព្រះរាជទ្រព្យឱ្យកាន់តែល្អប្រសើរដើម្បីភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។


អត្ថបទដែលទាក់ទង

28 January 2019
 នៅថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ​២០១៨​ នាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំវេទិការយុវជនជជែកពិភាក្សាពីបរិស្ថាន ក្រោមប្រធានបទ...

27 April 2018
កាលពីថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ​២០១៨​ ផ្នែកទី៤ នៃ​គម្រោង​ផ្សព្វផ្សាយ​ស្ដីពី​ បច្ចេកទេស​ដ៏​ប្រសើរ​ដែលអាច​រកបាន (BATs) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​...

24 April 2018
      នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាល័យពាមរក៍ ភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង វគ្គ​បណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមនៃសំណល់ប្លាស្ទិក និងកាត់បន្ថយការបំពុលដោយប្លាស្ទិក» ត្រូវបាន​រៀបចំ​ឡើង...