ទិវាអនាម័យបរិស្ថាន និងការអប់រំបរិស្ថានស្តីពីសំណល់ផ្លាស្ទិក
22 September 2019

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ លោកស្រីឌី សាវ៉េត អជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអ្នកស្ម័គចិត្តសរុប២០០នាក់។ 

សកម្មភាពសម្អាតបរិស្ថាន និងការអប់រំបរិស្ថាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី ស្រលាញ់ ចូលរួមថែរក្សាបរិស្ថាន និងអប់រំបរិស្ថានដល់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរណ៏ដែលមកទស្សនាតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្ត និងជាតំបន់ទេសចរដ៏ទាក់ទាញរបស់កម្ពុជា។ នៅក្នុងសកម្មភាពសម្អាតបរិស្ថាននោះផងដែរ មន្រ្តីនាយកដ្ឋានអប់រំបរិស្ថានបានធ្វើបទបង្ហាញខ្លីស្តីពីការទុកដាក់សំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ផ្ទាំងរូបភាពផលិតដោយគម្រោងបញ្ឃប់ការដុតនៅទីលំហ របស់អង្កការ UNIDO។

ប្រជាពលរដ្ឋ អាជីវករ ព្រះសង្ឃ និងអជ្ញាធរដែនដី និងអ្នកស្ម័គចិត្តទទួលបានចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ផ្លាស្ទិក ដោយជៀសវាងការដុតសំណល់ផ្លាស្ទិកតាមទីសាធារណៈ និងបានប្តេជ្ញាចិត្តចូលរួម ថែរក្សាបរិស្ថាននៅតំបន់ភ្នំព្រះរាជទ្រព្យឱ្យកាន់តែល្អប្រសើរដើម្បីភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។


អត្ថបទដែលទាក់ទង

18 February 2019
 កាលពីថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំក្រុមការងារបំពេញបេសកកម្មទៅកាន់ខេត្តបាត់ដំបង ដើម្បីជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង ព្រមទាំងតំណាងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត អំពីការរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថានស្តីពី...

29 January 2019
 នៅថ្ងៃពុធ ៤-៥កើត ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី៩-១០ ខែនករា ឆ្នាំ​២០១៩​ នាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «មេរៀន និងផ្ទាំងរូបភាពអប់រំស្តីពីការប្រែប្រួលអកាសធាតុ» នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រួ មន្ត្រីរាជការ អង្គការ និងស្ថាប័នពាក់ព័ន្ធសរុបចំនួន...

29 January 2019
 នៅខេត្តមណ្ឌលគិរីកាលពីថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថានបានរៀបចំសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ការអនុវត្តន៍គោលការណ៍ 3Rs» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រសួង-មន្ទីរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ចំនួន ...