ទិវាអនាម័យបរិស្ថាន និងការអប់រំបរិស្ថានស្តីពីសំណល់ផ្លាស្ទិក
22 September 2019

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ លោកស្រីឌី សាវ៉េត អជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអ្នកស្ម័គចិត្តសរុប២០០នាក់។ 

សកម្មភាពសម្អាតបរិស្ថាន និងការអប់រំបរិស្ថាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតី ស្រលាញ់ ចូលរួមថែរក្សាបរិស្ថាន និងអប់រំបរិស្ថានដល់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរណ៏ដែលមកទស្សនាតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្ត និងជាតំបន់ទេសចរដ៏ទាក់ទាញរបស់កម្ពុជា។ នៅក្នុងសកម្មភាពសម្អាតបរិស្ថាននោះផងដែរ មន្រ្តីនាយកដ្ឋានអប់រំបរិស្ថានបានធ្វើបទបង្ហាញខ្លីស្តីពីការទុកដាក់សំណល់ផ្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ផ្ទាំងរូបភាពផលិតដោយគម្រោងបញ្ឃប់ការដុតនៅទីលំហ របស់អង្កការ UNIDO។

ប្រជាពលរដ្ឋ អាជីវករ ព្រះសង្ឃ និងអជ្ញាធរដែនដី និងអ្នកស្ម័គចិត្តទទួលបានចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ផ្លាស្ទិក ដោយជៀសវាងការដុតសំណល់ផ្លាស្ទិកតាមទីសាធារណៈ និងបានប្តេជ្ញាចិត្តចូលរួម ថែរក្សាបរិស្ថាននៅតំបន់ភ្នំព្រះរាជទ្រព្យឱ្យកាន់តែល្អប្រសើរដើម្បីភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។


អត្ថបទដែលទាក់ទង

05 September 2019
នៅថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយអង្គការ UNIDO រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «បច្ចេកទេសចម្រុះក្នុងការគ្រប់គ្រងសំរាម ឫសំណល់រឹង» នៅខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីស្ថាប័ននានាក្នុងខេត្តបាត់ដំប...

01 September 2019
ពីអគាកិច្ចសហប្រតិបត្តិការកមពុជា-កូរ៉េ នៃសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយ អង្គការ UNIDO បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងមេរៀន ស្តីពីសារធាតុសរីរាង្គមិនងាយបំពែកធាតុ និងការអនុវត្តបច្ចេកវិទ្យាដ៍ប្រសើរដែលអាចរកបាន...

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...