នៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារជំនួយស្មារតីស្តីពី សំណល់ផ្លាស្ទិក សម្រាប់កម្រិតបឋមសិក្សា នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណវដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ចូលរួមដោយ ឯកឧត្តម ម៉ុក សារ៉ុម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ មន្ត្រីរាជកា អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធចំនួន១៨០ នាក់។
សិក្ខាសាលាពិគ្រោះយោបល់មានគោលបំណង
១) ពិនិត្យឡើងវិញនូវសេចក្តីព្រាងឯកាសរជំនួយស្មារតីស្តីពីសំណល់ប្លាស្ទិក សម្រាប់កម្រិតបឋមបឋមសិក្សា និងសហគមន៍
២) ប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ ដើម្បីកែរលម្អឯកសារនេះឱ្យកាន់តែមានភាពល្អប្រសើរ
នៅក្នងសិក្ខាសាលនេះក៏មានការធ្វើបទបង្ហាញពីសំណាក់គ្រូបង្គោល ដោយផ្អែកលើឯកសារជំនួយស្មារតីស្តីពីសំណល់ប្លាស្ទិក សម្រាប់កម្រិតបឋមសិក្សា និងសហគមន៍។ សូមបញ្ជាក់ថា ឯកសារជំនួយស្មារតីនេះ មាន៧មេរៀនរួមមាន៖
-មេរៀនទី១ ៖និយមន័យ និងប្រភេទប្លាស្ទិក
-មេរៀនទី២ ៖ស្ថានភាពសំណល់ប្លាស្ទិក
-មេរៀនទី៣ ៖អាយុកាលនៃសំណល់ប្លាស្ទិុក
-មេរៀនទី៤ ៖ ផលប៉ះពាល់នៃសំណល់ប្លាស្ទិកចំពោះសុខភាពមនុស្ស
-មេរៀនទី៥ ៖ ផលវិបាកនៃសំណល់ប្លាស្ទិកចំពោះបរិស្ថាន និងសង្គម
-មេរៀនទី៦ ៖ វិធីសាស្រ្តកាត់បន្ថយប្លាស្ទិក
-មេរៀនទី៧ ៖ ការញែកសំណល់
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមផ្តល់ធាតុចូលក្នុងឯកសារជំនួយស្មារតីនេះឱ្យមានភាពល្អប្រសើរ និងបានថ្លែងអំណរគុណដល់អង្គារ UNIDO ដែលបានឧបត្ថម្ភក្នុងការរៀបចំឯកសារនពឡើង។ ឯកឧត្តម សង្ឃឹមថា ឯកសារនេះនឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍ដល់ការអប់រំសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យពួកគេយល់ដឹងពីបញ្ហផ្លាស្ទិក និងចេះទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។