វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចម្រុះក្នុងការគ្រប់គ្រងសំរាម ឫសំណល់រឹង
05 September 2019

នៅថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយអង្គការ UNIDO រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «បច្ចេកទេសចម្រុះក្នុងការគ្រប់គ្រងសំរាម ឫសំណល់រឹង» នៅខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីស្ថាប័ននានាក្នុងខេត្តបាត់ដំប ខេត្តព្រះសីហនុ និងខេត្តសៀមរាប សរុបប្រាមាណ ៨០រូប។ វគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃនេះ ត្រូវបានធ្វើឡើងដោយក្នុងគោលបំណង៖
-ចែករំលែកចំណេះដឹង បទពិសោធន៍ បទដ្ឋានគតិយុត្តិ និងការអនុវត្តដល់សិក្ខាកាមដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង
-ចែករំលែកពីបច្ចេកទេសដ័ប្រសើរ និងការអនុវត្តបរិស្ថានដ៍ល្អ ក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង
-ផ្សព្វផ្សាយពីផលប៉ះពាល់លើសុខភាព និងបរិស្ថាន បណ្តាលមកពីការដុតសំរាម សំណលើរឹងនៅទីចំហ
-ផ្សព្វផ្សាយពីខ្លឹមសារអនុសញ្ញាស្តុកខូមស្តីពីសារធាតុសរីរាង្គមិនងាយបំបែកធាតុ
មានសកម្មភាពដូចខាងក្រោម៖
-ការធ្វើបទបង្ហាញចំនួន០៩ ត្រូវបានយកមកបង្ហាញដល់សិក្ខាកាម
១.ប្រវត្តិសាវតាគម្រោង U-POPs (BAP/BET)
២.បទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងសំរាម សំណល់រឹង
៣.ករណីសិក្សាស្តីពីស្ថានភាពគ្រប់គ្រងសំរាមនៅខេត្តព្រះសីហនុ
៤.ករណីសិក្សាស្តីពីស្ថានភាពគ្រប់គ្រងសំរាមនៅខេត្តសៀមរាប
៥.ករណីសិក្សាស្តីពីស្ថានភាពគ្រប់គ្រងសំរាមនៅក្រុងភ្នំពេញ
៦.បទបង្ហាញស្តីពីការគ្រប់គ្រងសំណល់រឹងប្រកដោយប្រសិទ្ធិភាព
៧.បទបង្ហាញស្តីពីសំណល់អេឡិចត្រូនិក
៨.បទបង្ហាញស្តីពីផលប៉អពាល់លើសុខភាពមនុស្ស និងបរិស្ថាន
៩.បទបង្ហាញស្តីពីការកែរច្នៃជីកំប៉ុស្តិ៍
- ទស្សកិច្ចសិក្សាទៅកាន់ទីតាំងកែរច្នៃសំរាម ខេត្តបាត់ដំបង គ្រប់គ្រងដោយអង្គការ COMPED
-បទបង្ហាញក្រុម អនុសាសន៍ និងសំណូមពរបន្ទាប់ពីទស្សនៈកិច្ចសិក្សា




អត្ថបទដែលទាក់ទង

30 November 2019
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូច ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ កម្មវិធីត្រូវបានអញ្ជើញចូលរួមដោយនាយកដ្ឋាន...

18 December 2019
កាលពីថ្ងទី១៦ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការកាត់បន្ថយប្លាស្ទិកដោយប្រើកន្រ្តកបរិស្ថាន នៅទីរួមខេត្តបាត់ដំបង ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អជ្ញាធរដែនដី អាជីវករ...

22 September 2019
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ ...