យុទ្ធនាការអបរ៉បរិស្ថាន ស្តីពី « ផលប៉ះពាល់បណ្តាលមកពីការចោលសំណល់រឹង សំរាមចំពោះសុខភាព និងបរិស្ថាន»
28 March 2019

 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តមសឿម ប៊ុន រិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្ត បាត់ដំបង ព្រមទាំងវត្តមាន  ឯកឧត្តម លោក ជំទាវ អស់លោក លោក ស្រី មកពីស្ថាប័ន មន្ទីពាក់ពន្ធ័ កងកំលាំង ប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អង្គការសង្គមសីុវិល ប្រមាណ ៧០០ នាក់ ចូលរួម។  គូសបញ្ជាក់ថា យុទ្ធនាការនេះរៀបចំទ្បើង ក្នុងគោលបំណង ដើម្បី អោយសាធារណ:ជន យល់ដឹង និងអនុវត្តអោយបានល្អ  លើការគ្រប់គ្រង សំរាម សំណល់រឹង ដោយអនុលោម ទៅតាមគោលការណ៌ ណែរនាំ ស្តីពីបច្ចេកទេសដ៌ប្រសើរ ដែលអាចរកបាន( BAT) និងការប្រតិបត្តិបរិស្ថានដ៌ប្រសើ (BEP) នៃ អនុសញ្ញាស្តុកខុម ស្តីពីសារធាតុពុលសរីរាង្គមិនងាយបំបែកធាតុ (POPs)។  បន្ទាប់ពិធីសំណេះសំណាលចប់ គណៈអធិបតីបានប្រគល់សម្ភារៈឧបទេស និងផ្ទាំងប៉ាណូស្តីពី ការគ្រប់គ្រងសំណល់រឹង សំរាម នៅតាមគេហដ្ឋានដែលជាវិធីសាស្រ្តងាយៗ ដល់ខេត្ត និងមន្ទីរបរិស្ថានខេត្តបាត់ដំបង ។ បន្តមកអង្គពិធីបានរៀបចំបែងចែកជាក្រុម 5 ក្រុម ដើម្បីចុះយុទ្ធនាការសម្អាតបរិស្ថានតាមដងវិថីនានាក្នុងខេត្តបាត់ដំបង។ 






អត្ថបទដែលទាក់ទង

05 September 2019
នៅថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយអង្គការ UNIDO រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «បច្ចេកទេសចម្រុះក្នុងការគ្រប់គ្រងសំរាម ឫសំណល់រឹង» នៅខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីស្ថាប័ននានាក្នុងខេត្តបាត់ដំប...

01 September 2019
ពីអគាកិច្ចសហប្រតិបត្តិការកមពុជា-កូរ៉េ នៃសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយ អង្គការ UNIDO បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងមេរៀន ស្តីពីសារធាតុសរីរាង្គមិនងាយបំពែកធាតុ និងការអនុវត្តបច្ចេកវិទ្យាដ៍ប្រសើរដែលអាចរកបាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...