យុទ្ធនាការអប់រំបរិស្ថាន ស្តីពី «ផលប៉ះពាល់បណ្តាលមកពីការចោលសំណល់រឹង សំរាម ចំពោះសុខភាព និងបរិស្ថាន»
25 March 2019

 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO ស្តីពី ការបញ្ឃប់សកម្មភាពដុតតាមទីវាល (POPs)  បានធ្វើយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថាន​ ស្តីពី​ "ផលប៉ះពាលបណ្តាលមកពីការចោលសំណល់រឹង ​សំរាមចំពោះសុខភាព និងបរិស្ថាន" ដែលធ្វើឡើងនៅសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ ​ខេត្តបាត់ដំបង។ ដោយមានការចូលរួមពីអភិបាលរងក្រុង ​ចៅសង្កាត់ យុវជនសសយកខេត្ត មន្ត្រីមន្ទីរបរិស្ថានខេត្ត តំណាងអង្គាដៃគូ​ មន្ត្រីសាលាក្រុង ​ប្រម៉ាន១២០នាក់។ ​យុទ្ធនាការនេះបានធ្វើសកម្មភាពបែកចែកក្រុមជាពីរក្រុមដោយកក្រុមទី១ ទៅសង្កាត់វត្តគរ និងក្រុមទី២ទៅសង្កាត់អូរម៉ាល់ ​ដើររើសសំរាម និងអប់រំប្រជាជននៅក្នុងសង្កាត់អំពីការគ្រប់សំណល់រឹង និងសំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការដុតតាមទីវាល ឫកប់ក្នុងដីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន។​ 

 

អត្ថបទដែលទាក់ទង

30 November 2019
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូច ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ កម្មវិធីត្រូវបានអញ្ជើញចូលរួមដោយនាយកដ្ឋាន...

18 December 2019
កាលពីថ្ងទី១៦ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការកាត់បន្ថយប្លាស្ទិកដោយប្រើកន្រ្តកបរិស្ថាន នៅទីរួមខេត្តបាត់ដំបង ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អជ្ញាធរដែនដី អាជីវករ...

22 September 2019
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ ...