យុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថាន ស្តីពី «ផលប៉អពាល់បណ្តាលមកពីការចោលសំណល់ សំរាម ចំពោះសុខភាព និងបរិស្ថាន»
25 March 2019

 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs) របស់អង្គការ UNIDO បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយបរិស្ថានស្តីពី​ "ផលប៉ះពាល់បណ្តាលមកពីការចោលសំណល់រឹង ​សំរាមចំពោះសុខភាព​ និងបរិស្ថាន"។ យុទ្ធនាការនេះ ដឹកនាំដោយប្រធាននាយកដ្ឋានអប់រំបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្ត តំណាងសាលាក្រុង បាត់ដំបង និងដៃគូផ្សេងៗ សរុប៧០ នាក់ ។ ក្រុមការងារបានធ្វើសកម្មភាពដូចខាងក្រោម៖ ១) កម្មវិធីបើក ​មតិស្វាគមន៍របស់នាយិកា​ ចណាបអារម្មណ៍តំណាងមន្ទីរបរិស្ថានខេត្ត និងបើកកម្មវិធីដោយលោកប្រធាននាយកដ្ឋានអប់រំបរិស្ថាន២)បទបង្ហាញលោកគ្រូឧទ្ទេស មកពីនាយកដ្ឋានអប់រំបរិស្ថាន លើការគ្រប់គ្រង ទុកដាក់​ និងការញែកសំណល់ទៅតាមប្រភេទ៣)សកម្មភាពដើរើសសំរាមសំអាបរិវេណសាលារៀន ៤)បង្រៀនអនុវត្តជាក់ស្តែងពីការញ៉ែកសំរាមទៅតាមប្រភេទ 
យុទ្ធនាករអប់រំនេះគឺធ្វើឡើងដើម្បីបង្រៀនដល់សិស្សាុនសិស្ស និងលោកគ្រូ អ្នកគ្រូ អំពីវិធីសាស្រ្តងាយៗក្នុងការញែកសំណល់រឹង សំរាមទៅតាមប្រភេទរបស់វា ក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន និងដើម្បីបណ្តុះស្មារតីការស្រលាញ់ ថែរក្សា និងការពារបរិស្ថាន។ 
Sem Savuth

អត្ថបទដែលទាក់ទង

30 November 2019
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូច ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ កម្មវិធីត្រូវបានអញ្ជើញចូលរួមដោយនាយកដ្ឋាន...

18 December 2019
កាលពីថ្ងទី១៦ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការកាត់បន្ថយប្លាស្ទិកដោយប្រើកន្រ្តកបរិស្ថាន នៅទីរួមខេត្តបាត់ដំបង ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អជ្ញាធរដែនដី អាជីវករ...

22 September 2019
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ ...