កាលពីថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំក្រុមការងារបំពេញបេសកកម្មទៅកាន់ខេត្តបាត់ដំបង ដើម្បីជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង ព្រមទាំងតំណាងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត អំពីការរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថានស្តីពី «ផលប៉ះពាល់បណ្តាលពីការចោលសំណល់រឹង ឫសំរាមចំពោះសុខភាព និងបរិស្ថាន»។
បេសកកម្មខាងលើ មានគោលបំណងសំខាន់ៗពីរ គឺទី១. ដើម្បីកំណត់ទីកន្លែង ឫសង្កាត់ក្នុងក្រុងបាត់ដំបងដើម្បីរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថាន ២. កំណត់ទីតាំង/ចំណុចឡើងបង្គោលប៉ាណូ និងស្លាសញ្ញាអប់រំបរិស្ថានស្តីពីការគ្រប់គ្រងសំណល់នៅទីប្រជុំជនមួយចំនួននៅទីរួមខេត្តបាត់ដំបង។ ជាលទ្ធផលថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័នបានគាំទ្រ និងចូលរួមក្នុងយុទ្ធនាការខាងលើ ដើម្បីធ្វើឱ្យខេត្តបាត់ដំបងជាខេត្តគំរូលើការទុកដាកើសំណល់ និងសំរាមក្នុងទីប្រជុំជន ដើម្បីធានានូវសុខភាពមនុស្ស និងបរិស្ថាន។