នាយកដ្ឋានអប់រំបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា»
12 April 2018

            នៅថ្ងៃពុធ ៤រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាណែនាំស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា» នៅ​ខេត្ត​សៀមរាប ក្រោមអធិបតីភាព   លោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន។ សិក្ខាសាលានេះមានសមាសភាពចូលរួមពីតំណាងមន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោកអភិបាលស្រុកពួក​ និងលោកនាយក/នាយិកាសាលាបឋមសិក្សា និង​មធ្យម​សិក្សា ក្នុងខេត្តសៀមរាប សរុបចំនួន១០០នាក់។

  
​​         ជាកិច្ចបើកកម្មវិធីសិក្ខាសាលា លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការងារ​អប់រំ​បរិស្ថាន​ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលជាវិស័យអាទិភាពមួយដែល​ត្រូវ​យកចិត្តទុកដាក់ឱ្យបានខ្ពស់​ដើម្បី​​បញ្ជ្រាប​ចំណេះដឹង​បរិស្ថាន​ ដល់សិស្សានុសុស្ស និងសាធារណៈជន។

           សិក្ខាសាលានេះ​​ផ្តោតទៅលើការអប់រំបរិស្ថានក្រៅប្រព័ន្ធ ជាពិសេស​ការរៀបចំ​ប្រែក្លាយ​សាលារៀន​ទូទំាងប្រទេសឱ្យក្លាយជាសាលាមេត្រីបរិស្ថាន ដើម្បី​ចូលរួ​ម​ចំណែក​ក្នុង​ការ​បញ្ជ្រាប​ការយល់ដឹង​ដល់សិស្សានុសិស្ស និងការចូលរួមថែរក្សាបរិស្ថាន នៅតាមសាលារៀន និងសហគមន៍។

          គូសបញ្ជាក់ផងដែរថា​
សាលាមេត្រីបរិស្ថានអាស៊ាន ត្រូវប្រារព្វជារៀងរាល់ពីរឆ្នាំម្តង ហើយ​នៅឆ្នាំ​​២០១៩ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសម្ចាស់ផ្ទះ ក្នុង​ការ​រៀប​ចំ​ប្រកួត​ប្រជែង​សាលាមេត្រី​បរិស្ថាន​អាស៊ាន​៕









អត្ថបទដែលទាក់ទង

14 October 2016
នៅថ្ងៃទី ១០ ដល់ ១៤ ខែតុលា ឆ្នាំ​២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន...

21 September 2016
កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន...

27 September 2016
កាលពីថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ​២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន ក្រោមជំនួយរបស់អង្គការ UNIDO (United Nations Industrial Development Organization) បានរៀបចំ​ កម្មវិធីប្រកួតថតរូប និងគូរគំនូរក្រោមប្រធានបទបរិស្ថាន...