ថ្ងៃទី៩-១០ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយ មន្ទីរបរិស្ថានខេត្តកណ្តាលបានរៀបចំស្តង់ពិព័រណ៍នៅក្នុងពិធីបុណ្យទន្លេលើកទី៤នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងមានការចូលរួមតាំងសមិទ្ធផល ពីនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើត នាយកដ្ឋានប្រែប្រួលអាកាសធាតុ នាយកដ្ឋានអភិរក្សជីវៈចម្រុះ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ផងដែរ។ សមិទ្ធផល តាំងពិព័រណ៍ សំខាន់ៗរួមមាន៖ សៀវភៅអប់រំបរិស្ថានសម្រាប់សិស្ស និងគ្រូ សៀវភៅអប់រំបរិស្ថានទូទៅ សៀវភៅរឿងអប់រំបរិស្ថានខ្លី សៀវភៅគំនូរជីវចលកុមារ ទស្សាវដ្តី គម្រងឯកសាសត្វព្រៃ គម្រងឯកសាសត្វស្លាប ឈ្មោះអំបូរ និងប្រភេទរុក្ខជាតិ និងសត្វ ផែនការយុទ្ធសាស្រ្ត ផូស្ទ័រ ផ្ទាំងរូបភាពបញ្ឈរ សំណាកសត្វដំរី ខ្ទីង និង រូបសត្វពាក់ដោយមនុស្សទាំងប្រាំ ខ្លា ដំរី ស្វា ទន្សោង ខ្លាឃ្មុំ។
គោលបំណងនៃការតាំងពិព័រណ៍គឺ១).បញ្ជូនសារអប់រំបរិស្ថានដល់សាធារណជនទូទៅ ២). បញ្រ្ជាប់ការងារអប់រំ និងលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការបង្ហាញឱ្យឃើញនូវសមទ្ធិផលនានារបស់ក្រសួង ៣. បង្កើនឱកាសដល់យុវជន និងសាធារណជនចូលរួមជាមួយសិក្សាស្វែងយល់ជាមួយក្រសួងបរិស្ថាន លើកិច្ចគាំពារបរិស្ថាន ការការពារអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍន៍ដោយចីរភាព។ ស្តង់ពិព័រណ៍ចំណេះដឹងបរិស្ថាន ក្រសួងបរិស្ថាន បានដំណើរការដោយភាពទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជន សិស្សានុសិស្ស គ្រូបង្រៀន និងមហាជនផ្សេងៗ។ក្រុមការងារក៏មានបង្កើតកម្មវិធីកំសាន្ត ឆ្លើយសំណួរខ្លីយករង្វាន់ ថតរូបអនុស្សាវរីយ៍ និងមនុស្សរូបសត្វ ដើម្បីបង្កើនចំណេះដឹងបរិស្ថានតាមបែបកំសាន្ត។