ក្រសួងបរិស្ថាន បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោមប្រធានបទ «តោះទៅរាំនៅភ្នំបូកគោ» នៅ តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីប្រគុំតន្ត្រីនេះមានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីបរិស្ថានដល់សាធារណៈជន តាមរយៈការសន្ទនារបស់ពិធីករ ពិធីការនី តារាចម្រៀង ក្នុងបទចម្រៀងនៃកម្មវីធីប្រគុំតន្រ្តី ការសម្តែងឈុតកំប្លែងខ្លីអំពីបរិស្ថាន ក៏ដូចជាការដើរបង្ហាញម៉ូតសំលៀកបំពាក់កែច្នៃ និង ដើម្បីចូលរួមបម្រើការកម្សាន្តសប្បាយឱ្យកាន់តែសម្បូរបែបជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅតំបន់ឧទ្យានជាតិព្រះមុវង្សបូកគោ ដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ពិសិដ្ឋ ជាពិសេសបង្ហាញពីសន្ដិភាពពេញលេញ និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ មានសកម្មភាពសំខាន់ៗ ដូចជា៖
តាំងបង្ហាញឯកសារអប់រំបរិស្ថាន សៀវភៅរឿងខ្លីៗ ផ្ទាំងផុសស្ទ័រ បដាបរិស្ថាន ផលិតផលផលិតដោយដៃ និងវីឌីអូខ្លីៗដែលបង្ហាញពីសកម្មភាពការងារអប់រំបរិស្ថាន ក៏ដូចបានបង្ហាញពីសមិទ្ធិផលការងាររបស់ក្រសួងបរិស្ថានដែលបានអនុវត្តកន្លងមក ១)
២) បានលេងល្បែង សំណួរ-ចម្លើយ បរិស្ថាន មានរង្វាន់លើកទឹកចិត្តដល់អ្នកដែលបានចូលរួមលេង
៣)បានចែកជូនសៀវភៅអប់រំបរិស្ថាន ដល់សធារណៈជន ក្នុងនោះមានសិស្សានុសិស្សមួយ ចំនួនផងដែរ
៤)បានបង្ហាញរូបសត្វព្រៃ និងការថតរូបជាអនុស្សាវរីយ៍ ដើម្បីជាការលើកកម្ពស់ការយល់ដឹង បណ្តុះមនសិការស្រលាញ់ និងការចូលរួមថែរក្សាសត្វព្រៃទៅថ្ងៃអនាគត។