ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថានបានរៀបចំ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧” វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមាននិស្សិតអញ្ជើញមកពី៨គ្រឹះស្ថានឧត្តមសិក្សា ប្រកួតលើ៤ប្រធានបទផ្សេងៗគ្នា។ ជាលទ្ធផល មាននិស្សិតចំនួន៣ សាកលវិទ្យាល័យ និង១វិទ្យាស្ថានបានទទួលជ័យជំនះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ហើយពួកគេនឹងត្រៀមខ្លួនចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា លើ៣ប្រធានបទរួមមាន៖
- ការអនុវត្តច្បាប់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារធនធានធម្មជាតិ
- ទម្លាប់នៃការដុតសំណល់នៅទីចំហរ គួរតែត្រូវបញ្ឈប់
- ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន