ក្រសួងបរិស្ថាន បានកំពុង​រៀបចំ​ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សា​អំពីបញ្ហា​បរិស្ថាន​ ឆ្នាំ​២០១៧”
31 August 2017


             ក្រសួងបរិស្ថាន បានកំពុង​រៀបចំ​ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សា​អំពីបញ្ហា​បរិស្ថាន​ ឆ្នាំ​២០១៧” ដោយ​មាន​និស្សិត​ចំនួន​១៤ សាកលវិទ្យាល័យ​ និង​វិទ្យាស្ថាន​ មកពីរាជធានីភ្នំពេញ និង​ខេត្ត​ ប្រកួតលើ​៧ប្រធានបទ​ផ្សេងៗគ្នា​។ ​វេទិកាយុវជនឆ្នើមថ្នាក់ជាតិនេះ បែងចែកជា​៣វគ្គសំខាន់​ៗរួមមាន វគ្គដំបូង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង​វគ្គផ្ដាច់ព្រ័ត្រ។ ដោយ​ឡែកវគ្គដំបូង បាន​ធ្វើ​ឡើង​កាល​ធ្វើ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC។ ជា​លទ្ធផល​​ មាន​និស្សិត​ចំនួន​៨ សាកលវិទ្យាល័យ​ បាន​ទទួលជ័យជំនះក្នុង​វគ្គដំបូង ហើយនឹង​ត្រៀម​ខ្លួនប្រកួតលើ​ប្រធាន​បទ​ចំនួន​៤ ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការប្រសួង​បរិស្ថាន។​           
             ការប្រកួតវគ្គដំបូងនេះ​ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់​​និស្សិតទាំងអស់​ក្នុង​ការ​ស្វែង​រក​ចំណុច​គាំទ្រ នឹង​បដិសេធលើប្រធានបទ​ និង​បាន​បង្ហាញ​ពីការចូលរួម​ថែរក្សា​ និង​ការពារ​
បរិស្ថាន ផងដែរ​។





អត្ថបទដែលទាក់ទង

14 October 2016
នៅថ្ងៃទី ១០ ដល់ ១៤ ខែតុលា ឆ្នាំ​២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន...

21 September 2016
កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន...

27 September 2016
កាលពីថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ​២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន ក្រោមជំនួយរបស់អង្គការ UNIDO (United Nations Industrial Development Organization) បានរៀបចំ​ កម្មវិធីប្រកួតថតរូប និងគូរគំនូរក្រោមប្រធានបទបរិស្ថាន...